Sunday, February 9, 2014

The song

This song was uploaded by the blog owner.

រដ្ឋបាលសាធារណៈ

សេចក្តីផ្តើម
I. តើរដ្ឋបាលសាធារណៈគឺជាអ្វី?
​​      រដ្ឋបាលសាធារណៈ= រដ្ឋ + បាល + សាធារណៈ
រដ្ឋ គឺជានាម ដែលមានន័យថា ដែន, ប្រទេស, អ្នកនៅក្នុងដែន, រាស្រ្ត, ប្រជាជន។ រដ្ឋបាល​ គឺជានាមដែលមានន័យថា អ្នករក្សាដែន ឬប្រទេស ក្រសួង, រាជការកាន់កាប់កិច្ចការក្នុងប្រទេស ជាគូគ្នានឹងតុលាការ។
     ក្នុងពេលតែមួយ រដ្ឋហាក់ដូចជាគំនិតផង និងជាការណ៍ផង មានន័យថា ជាអរូបីយកម្មមួយផង និងជាស្ថាប័នមួយផង។ យើងមិនឃើញមាន រូបពិតជាក់ស្តែងរបស់រដ្ឋទេ ប៉ុន្តែការបង្ហាញខ្លួនរបស់រដ្ឋ បានកើតមាននៅក្នុងជីវភាពប្រចាំថ្ងៃជាក់ស្តែង។ រដ្ឋជា​អង្គសិប្បនិម្មិត មួយ ដែលមានភារៈបម្រើឲ្យ ការប្រើប្រាស់នូវអំណាចរបស់រដ្ឋដោយអ្នកគ្រប់គ្រង ពោលគឺ រាល់អំណាចទាំងអស់ត្រូវអនុវត្តក្នុងនាមរដ្ឋ។ (មានត...)